ថ្ងៃអង្គារ ១០ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤
រដ្ឋបាលជលផលលោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកម្មវិធីមហាសន្និបាតប្រចាំឆ្នាំរបស់សហភាពសហគមន៍កសិកម្មត្រាំកក់ ស្ថិតនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ដែលដឹកនាំដោយលោក គង់ មឿន ជាប្រធានក្រុមប្រឹក្សាភិបាលសហភាពសហគមន៍កសិកម្ម ជាប្រធានអង្គមហាសន្និបាត ព្រមទាំងមានការចូលរួមជាភ្ញៀវកិត្តិយសពីលោក លី ពន្លឺ ប្រធានការិយាល័យត្រួតពិនិត្យ និងតាមដាន នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកប្រធានការិយាល័យនីតិកម្មកសិកម្ម លោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក លោកមេឃុំ តំណាងអង្គការ Uni4Coop អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ អង្គការ ក.ស.ក និងសមាជិកសមាជិកានៃសហគមន៍កសិកម្មទាំង ៤ សរុបអ្នកចូលរួមចំនួន ៣២នាក់ ស្រី ៦នាក់។ ក្នុងឆ្នាំ ២០២៣ នេះ សហភាពសហគមន៍កសិកម្មត្រាំកក់ មានសមាជិកចំនួន ៤ សហគមន៍ និងបានដំណើរការមុខរបរមួយចំនួនរួមមាន÷ ផលិតស្រូវពូជ ផលិតស្រូវចំណី លក់អង្ករ ផលិត និងលក់ជីធម្មជាតិ ផលិត និងលក់ចំណីមាន់ ដាំបន្លែសុវត្ថិភាព លក់ប្រព័ន្ធទុយោស្រោចស្រពដំណាំ ហើយទទួលបានប្រាក់ចំណេញមិនទាន់បែងចែកចំនួន ៦ ០៤៨ ៥០០រៀល និងទទួលបានប្រាក់ចំណេញ ២២៦ ៨០០រៀល ក្នុងមួយហ៊ុនដែលមានតម្លៃ ២ ០០០ ០០០រៀល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម