ចុះទៅប្រជុំសម្របសម្រួលពីការធ្វើផែនការ តាមដានការអនុវត្តនិងការសរសេររបាយការណ៍ដល់គណៈកម្មការសហគមន៍ស្រះជម្រកត្រី
ចេញ​ផ្សាយ ៣០ មេសា ២០២៤
37

ថ្ងៃអង្គារ ១០ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

លោកស្រី ហ៊ុន សុធារី មន្ត្រីខណ្ឌរដ្ឋបាលជលផល បានសហការជាមួយលោក លឹម ង៉ែត ប្រធានការិយាល័យសហគមន៍ស្រះជម្រកត្រី និងមន្ត្រី បានចុះទៅប្រជុំសម្របសម្រួលពីការធ្វើផែនការ តាមដានការអនុវត្តនិងការសរសេររបាយការណ៍ដល់គណៈកម្មការសហគមន៍ស្រះជម្រកត្រីកំពែងឃុំកំពែង ស្រុកព្រៃកប្បាស និងគណៈកម្មការសហគមន៍ស្រះជម្រកត្រីអូរវែងឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ ដែលមានលោកមេឃុំ មេភូមិ គណៈកម្មការចូលរួមសរុបចំនួន ២៧នាក់ ក្នុងនោះស្រី ០៤នាក់ គាំទ្រដោយគម្រោង EU។

ចំនួនអ្នកចូលទស្សនា
Flag Counter