ចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកមេពូជ របស់លោក គឹម លាំង នៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ មានផ្ទៃដីសរុបទំហំ ២.៨ ហ ត បានសង់រោង ចំនួន ២ ចិញ្ចឹមជ្រូកចំនួន ៥០០ក្បាល
ចេញ​ផ្សាយ ៣០ មេសា ២០២៤
38

ថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

លោក  ថៃ  លី  ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមនិងមន្រ្តី  ៥នាក់បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកមេពូជ  របស់លោក  គឹម  លាំង  នៅភូមិត្រពាំងព្រីង  ឃុំពពេល  ស្រុកត្រាំកក់  មានផ្ទៃដីសរុបទំហំ  ២.៨  ហ  ត  បានសង់រោង ចំនួន ២ ចិញ្ចឹមជ្រូកចំនួន  ៥០០ក្បាល  ដោយបានពិនិត្យឃេីញថាកសិដ្ឋាននេះបានអនុវត្តនៅបទដ្ឋានបច្ចេកទេសក្នុងការគ្រប់គ្រងលាមកសត្វព្រមទាំងកាកសំណល់បានត្រឹមត្រូវ  ក្រុមការងារបានសម្រេចអនុញ្ញាតច្បាប់កសិដ្ឋានចិញ្ចឹមជ្រូកបន្តទៀតនៅលេីទីតាំងចាស់  និងបានណែនាំអោយធ្វេីរបងថ្មី  ព្រមទាំងជួសជុលទ្បជីវឧស្ម័ន ទ្បេីងវិញដេីម្បីធានាអោយបានល្អនៅបរិស្ថានជុំវិញមិនមានផលប៉ះពាល់ដល់សុខភាពសាធារណ:។

ចំនួនអ្នកចូលទស្សនា
Flag Counter