ថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤
លោកស្រី ហ៊ុន សុធារី មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត បានសហការជាមួយលោក លឹម ង៉ែត ប្រធានការិយាល័យសហគមន៍ស្រះជម្រកត្រី និងមន្រ្តី បានធ្វើការប្រជុំសម្របសម្រួលពីការធ្វើផែនការ តាមដានការអនុវត្តនិងការសរសេររបាយការណ៍ដល់គណៈកម្មការសហគមន៍ស្រះជម្រកត្រីទំនប់ថ្នល់ដាច់ ឃុំក្រាំងលាវ ស្រុកបាទី និងគណៈកម្មការសហគមន៍ស្រះជម្រកត្រីដក់ពរ ឃុំរវៀង ស្រុកសំរោង ដែលមានលោកមេឃុំ មេភូមិ គណៈកម្មការចូលរួមសរុបចំនួន ២៣នាក់ ក្នុងនោះស្រី ០៧នាក់ គាំទ្រដោយគម្រោង (EU)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម