កម្មវិធីមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មគិរីឧត្តមតាអូរ ស្ថិតនៅក្នុងឃុំតាអូរ ស្រុកគិរីវង់
ចេញ​ផ្សាយ ១១ មេសា ២០២៤
51

ថ្ងៃអាទិត្យ ៨ កើត ខែផល្គុន ឆ្នាំថោះ  បញ្ចស័ក ពុទ្ធសករាជ ២៥៦៧  ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤

លោក ញ៉ីប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ  និងសហការីបានចូលរួមជាគណ:អធិបតី  កម្មវិធីមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មគិរីឧត្តមតាអូរ ស្ថិតនៅក្នុងឃុំតាអូរ ស្រុកគិរីវង់ ដែលដឹកនាំដោយលោក អៀម ញ៉ឹម ប្រធានក្រុមប្រឹក្សាភិបាល ជាប្រធានអង្គមហាសន្និបាត ព្រមទាំងមានការចូលរួម ពីំណាងរដ្ឋបាលស្រុកគិរីវង់  អាជ្ញាធរមូលដ្ឋាន សមាជិកសហគមន៍  និងអ្នកពាក់ពន្ធ័  សរុបអ្នកចូលរួមចំនួន ៨៥នាក់ ស្រី ៣៧នាក់។ សម្រាប់ឆ្នាំ ២០២៣ កន្លងទៅនេះ សហគមន៍កសិកម្ម បានទទួលប្រាក់ចំណេញមិនទាន់បែងចែក ពីមុខរបរ ឥណទានកសិកម្ម ផ្គត់ផ្គង់ភាពចូលកសិកម្ម ទីផ្សារបន្លែ សេវាព្យួររដ្ឋដី ផ្គត់ផ្គង់បណ្ដាញទឹកស្អាត និងមុខរបរសាប៊ូ ចំនួន ១០ ៦៧៦ ៩០០ រៀល ដែលទទួលបានប្រាក់ចំណេញចំនួន ១ ៥០០រៀល ក្នុង១ហ៊ុន។

ចំនួនអ្នកចូលទស្សនា
Flag Counter