ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត បានចូលរួមកម្មវិធីមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មភូមិបីមានជ័យ ភូមិចំបក់ទឹម ឃុំគឺរីចុងកោះ ស្រុកគីគីរីវង់ ដឹកនាំដោយ លោក ភោគ ភា ជាប្រធានអង្គមហាសន្និបាត និងមានការចូលរួមពី លោក សែស សឿន អភិបាលរងស្រុកគិរីវង់ អ្នកពាក់ពន្ធ័ និងសមាជិកសហគមន៍ សរុបអ្នកចូលរួមចំនួន ១០៤នាក់។ ឆ្នាំនេះសហគមន៍កសិកម្មបានទទួលប្រាក់ចំណេញដុលសរុបចំនួន ១៩៧ ០៩៣ ៧០០ រៀល ពីមុខរបរឥណទានកសិកម្ម មុខរបរផ្គត់ផ្គង់ធាតុចូលកសិកម្ម មុខរបរទីផ្សារបន្លែ មុខរបរផ្គត់ផ្គង់ទឹកស្អាត និងមុខរបរលក់ទឹកបរិសុទ្ធ ហើយទទួលបានប្រាក់ចំណេញ ២ ០០០៛/ហ៊ុន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម