ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
លោក ភី រាវិន នាយរងខណ្ឌ រដ្ឋបាលព្រៃឈើខេត្ត និងលោក ច័ន្ទ សុវណ្ណា នាយផ្នែករដ្ឋបាលព្រៃឈើត្រាំកក់ បានចូលរួមប្រជុំនៅសាលាឃុំត្រពាំងក្រញូង ជាមួយក្រុមការងារខេត្ត ក្រោមអធិបតីភាព ដោយ លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លើខ្លឹមសារលើការ ចុះស្រង់ទិន្នន័យប្រជាពលរដ្ឋកាន់កាប់ដី អាស្រ័យផលជាក់ស្តែងនៅលើផ្ទៃដីទំហំ ៥៩១ហិកតា នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម