ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
លោក សោ សារឿង ប្រធាន ការិយាល័យ គ្រឿង យន្ត កសិកម្ម និង លោក ហន ឧត្ដម មន្រ្តី ការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត ជា មន្ត្រី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) បាន ដឹក នាំ សិក្ខាកាម ចូលរួម វគ្គ បណ្ដុះបណ្ដាល ស្ដី ពី ប្រព័ន្ធ តាម ដាន ត្រួតពិនិត្យ និង វាយតម្លៃ លេី ឡជីវឧស្ម័ន និង រោង ជីកំប៉ុស្ដិ៍ ក្រោម អធិបតីភាព ឯកឧត្តម បណ្ឌិត សួន សុធឿន ទីប្រឹក្សា រាជបណ្ឌិតសភាកម្ពុជា និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងមានការចូលរួមពីតំណាង សហគមន៍ កសិកម្ម សរុប ចំនួន ១០នាក់ និង អ្នក ផ្សព្វផ្សាយ ឃុំ សរុប ចំនួន ០៩នាក់។ វគ្គ បណ្ដុះបណ្ដាល ធ្វើ ឡើង នៅ សណ្ឋាគារ វ៉ៃគោ ខេត្ត ស្វាយរៀង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម