ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
លោក ញ៉ីប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បានចូលរួមសិក្ខាសាលាដើម្បីផ្ដល់ចំណេះដឹងនិងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា បានដឹងអំពីដំណើរការនៃការត្រៀមខ្លួនក្នុងការធ្វើទីផ្សារក្នុងស្រុកនិងការនាំចេញទទួលបានព័ត៌មានទាក់ទងទៅនឹងបទប្បញ្ញត្តិ របស់ស្ថាប័នពាក់ព័ន្ធនានាព័ត៌មានទាក់ទងនឹងប្រាក់កម្ចី ធនាគារដៃគូ សេវាកម្ម ក្រុមហ៊ុនដៃគូ ជាពិសេសគោលបំណងសំខាន់មួយទៀតគឺ ប្រមូលបញ្ហាប្រឈមនានាក្នុងអាជីវកម្ម ទាក់ទងទៅនឹងការលក់ផលិតផលទៅកាន់ទីផ្សារក្នុងស្រុក និងដំណើរការនាំចេញ ក្រោមអធិបតីភាពរបស់លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ។ សិក្ខាសាលានេះធ្វើនៅអាគារច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត ដោយមានអ្នកចូលរួមសរុប ១៥០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម