ថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤
លោក ញ៉ីប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្ត្រីជំនាញ បាន អមដំណើរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពស្រូវប្រជាពលរដ្ឋ ចំនួន ៣ភូមិ រួមមានៈ ភូមិពុម្ពអិដ្ឋ ភូមិថ្នល់លោក និងភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ ចំនួន ៤៣៥ហិកតា និងបានឧបត្ថម្ភ ប្រេងម៉ាស៊ូតចំនួន ១៣០០ លីត្រ (មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយ ៣០០លីត្រ) សម្រាប់បូមទឹកពីទីតាំងស្ថានីយ៍បូមទឹកប្រឡាយទួលតាហួង ស្ថិតនៅភូមិទំនប់ ឃុំព្រៃរំដេង ស្រុកគិរីវង់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម