ថ្ងៃពុធ ៤ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤
លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្រ្តី បានចុះពិនិត្យ តាមដានដំណើរមុខរបរផ្គត់ផ្គង់ធាតុចូលកសិកម្មទីផ្សារបន្លែ និងពិនិត្យចំការបន្លែ នៅសហគមន៍កសិកម្ម ធ្លកដំណាក់ហ្លួង ភូមិធ្លកដំណាក់ហ្លួង ឃុំជំរះពេន ស្រុកសំរោង ដោយមានសមាជិកសហគមន៍កសិកម្មចូលរួមសរុប ២១នាក់ ស្រី ១០នាក់។ ក្នុងឆ្នាំនេះ សហគមន៍រកបានប្រាក់ចំណេញសរុបចំនួន ៥ ៧៤០ ០០០ រៀល
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម