ថ្ងៃពុធ ៤ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤
លោកទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើការប្រជុំជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កម្មបៃតងក្រាំងលាវ និងសហគមន៍កសិកម្មទ្រទ្រង់កសិករ នៅសាលាភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី ដើម្បីជំរុញការងារប្រមូលទិន្នន័យសហគមន៍ និងសមាជិកសហគមន៍កសិកម្ម គៀងគរសមាជិកសហគមន៍កសិកម្មបន្ថែម និងការជ្រើសរើសកសិករនាំមុខ (lead farmer) នៅក្នុងសហគមន៍កសិកម្មទាំងពីរ កិច្ចប្រជុំពិភាក្សានេះមានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មចូលរួម សរុបចំនួន ០៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម