ថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤
លោក ទូង សុខុម អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងលោក ងយ ម៉េង មន្រ្តីការិយាល័យ បានចុះពិនិត្យ តាមដាន និងវាយតម្លៃសហគមន៍កសិកម្មតាអីរុងរឿង ស្ថិតនៅឃុំបាស្រែ ស្រុកអង្គរបូរី ដោយមានការចូលរួមពី:
លោក ឈឹម ជួន អនុប្រធានសហគមន៍ និងសមាជិកសរុបចំនួន ៣នាក់ ក្នុងនោះស្រី១នាក់។
ជាលទ្ធផល សហគមន៍កសិកម្មបានឈប់ដំណើរការ ដោយមូលហេតុមកពី៖
-សមាជិកខ្ចីលុយមិនសង
-សហគមន៍ខ្វះទុនបង្វិល
-សមាជិកភាគច្រើនបានដកទុន
-សមាជិកបានឈប់ចូលរួមរាល់សកម្មភាពនានារបស់សហគមន៍ជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម