រួមដំណើរជាមួយក្រុមការងារមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង GDA/IA/PMU និង ទីប្រឹក្សាបច្ចេកទេស CS2 បានធ្វើការប្រជុំពិភាក្សាជាមួយមេភូមិ និង ប្រធានគណៈកម្មាធិការសហគមន៍កសិកម្ម
ចេញ​ផ្សាយ ១០ មេសា ២០២៤
37

ថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤

លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មជា មន្រ្តី អង្គភាព អនុវត្ត គម្រោង  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថានរួមដំណើរជាមួយក្រុមការងារមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង  GDA/IA/PMU និង ទីប្រឹក្សាបច្ចេកទេស CS2 បានធ្វើការប្រជុំពិភាក្សាជាមួយមេភូមិ និង ប្រធានគណៈកម្មាធិការសហគមន៍កសិកម្ម ហើយបានចុះពិនិត្យស្ថានភាពទីតាំងដីស្រែបន្ថែមដែលមានសក្តានុពលសម្រាប់គម្រោងកៀរពង្រាបដី ឲ្យរាបស្មើដោយប្រពន្ធ័ឡាហ្ស៊ែក្រោមអនុគម្រោងនៃគម្រោង CFAVC ចំនួន ៣ សហគមន៍កសិកម្ម ដែលមានទីតាំងដូចខាងក្រោម :
+សហគមន៍កសិកម្ម ស្តុកស្តម្ភ ឃុំតាំងយាប ស្រុកព្រៃកប្បាស៖
-បានផ្តល់តារាងបញ្ជីឈ្មោះក្បាលដីនិមួយៗជូនមេភូមិ ដើម្បីចុះស្រង់ចំនួនក្បាលដីស្រែនិងបានពិភាក្សាជ្រើសរើសដីស្រែសម្រាប់គម្រោងកៀរបន្ថែមទៀត ។
+សហគមន៍កសិកម្ម សំភ្លីអង្គររង្សី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ៖
-បានពិភាក្សាជាមួយមេភូមិនិងគណៈកម្មាធិការសហគមន៍កសិកម្មដើម្បីកំណត់ទីតាំងជ្រើសរើសដីស្រែរបស់សមាជិកគ្រោងកៀរបន្ថែម ទៀត ។
+សហគមន៍កសិកម្ម គីរីឧត្តមតាអូរ ឃុំតាអូរ ស្រុកគីរីវង់៖
-បានផ្ត់ល់តារាងបញ្ជីឈ្មោះក្បាលដីស្រែនិមួយៗរបស់សមាជិកជូនដល់មេភូមិដើម្បីឲ្យគាត់ស្រង់ក្បាលដីស្រែរបស់សមាជិក និងបានពិភាក្សាជ្រើសរើសទីតាំងដីស្រែសម្រាប់គ្រោងកៀរបន្ថែម ទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter