ថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោងថ្នាក់ខេត្ដ PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន(CFAVC) រួមដំណើរជាមួយលោកទីប្រឹក្សាបច្ចេកទេស CS2 និងមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង GDA/IA/PMU និង បានចុះជួបប្រជុំពិភាក្សាជាមួយមេភូមិនិងប្រធានគណៈកម្មាធិការសហគមន៍កសិកម្ម ហើយបានចុះពិនិត្យស្ថានភាពទីតាំងដីស្រែដែលមានសក្តានុពលសម្រាប់គម្រោងកៀរពង្រាបដី ឲ្យរាបស្មើដោយប្រពន្ធ័ឡាហ្ស៊ែ ដែលមានទីតាំងដូចខាងក្រោម៖
- នៅសហគមន៍កសិកម្ម គិរី ឧត្តមតាអូរ ឃុំតាអូរ ស្រុកគីរីវង់ មានដីស្រែអាចកៀរពង្រាបបានហើយ មានប្រព័ន្ធប្រឡាយស្រោចស្រព រដូវវស្សា និង មានប្រភពទឹកមកពីទំនប់ព្រៃរំដេង ។
- នៅសហគមន៍កសិកម្ម ភូមិបីសាមគ្គី ឃុំក្រពុំឈូក ស្រុកកោះអណ្តែត មានមានដីស្រែអាចកៀរពង្រាបដោយប្រព័ន្ធឡាហ៊្សែបាន ហើយមានប្រព័ន្ធប្រឡាយស្រោចស្រពសម្រាប់សង្គ្រោះរដូវវស្សា និងមានប្រភពទឹកស្រោចស្រពពីទំនប់លោក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម