ថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤
លោក ឈឹម ណែម អនុប្រធាន ការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត រួម នឹង មន្ត្រី ០៣នាក់ សហការ ជាមួយ លោក ជា សុខា មន្រ្តីទទួលបន្ទុកពេទ្យសត្វក្រុង ដូនកែវ បាន រួម ដំណើរ ជា មួយ កញ្ញា ម៉ែន វ៉ាន់ សូនីតា ជា អ្នក គ្រប់គ្រង គម្រោង Greater Mekong Subregion Cross-Border Livestock Health and Value Chains Improvement Project (CLHVIP) បានទទួលថវិកាពីគម្រោង ADB ចុះសិក្សា ពីខ្សែច្រវាក់តំលៃសត្វនិង សុខភាពសត្វជាមួយអ្នកពាក់ពន្ធ័ ចំនួន ២កន្លែង រួមមានទីផ្សារលក់បក្សី អ្នកលក់ អ្នកបោច និង ពិឃាដ បក្សី នៅ ផ្សារ ធំ តាកែវ ស្ថិត នៅ ក្រុង ដូនកែវ និងកសិករចិញ្ចឹមមាន់ ៣គ្រួសារ នៅភូមិប្រកៀប ឃុំ អង្គតាសោម ស្រុកត្រាំកក់ និងលោក កង អេត មន្រ្តីទទួលបន្ទុកពេទ្យសត្វ ស្រុកត្រាំកក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម