ចុះសិក្សាសក្តានុពល ក្រុមកសិករ ដែលបានស្នើសុំបង្កើតសហគមន៍កសិកម្ម នៅភូមិក្អែកយំ ឃុំបូរីជលសារ ស្រុកបូរីជលសារ
ចេញ​ផ្សាយ ១១ មីនា ២០២៤
58

ថ្ងៃពុធ ១១ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យរួមនឹងលោក នួន ទិត្យភារាម មន្ត្រីការិយាល័យអភិវឌ្ឍន៍វឌ្ឍន៍កសិកម្ម បានចុះសិក្សាសក្តានុពល ក្រុមកសិករ ដែលបានស្នើសុំបង្កើតសហគមន៍កសិកម្ម នៅភូមិក្អែកយំ ឃុំបូរីជលសារ ស្រុកបូរីជលសារ ដោយមានការចូលរួមពីលោកស្រី សេង សារ៉េត ជំទប់ទី ១ ឃុំបូរីជលសារ លោក កាក់ សើ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូរីជលសារ និងសមាជិកក្រុមកសិករចូលរួមសរុប ១៧នាក់ ស្រី ០៦នាក់។ ក្រុមកសិករមានគោលគំនិតបង្កើតសហគមន៍កសិកម្មដោយបង្កើតមុខរបរចំនួនគឺៈ
- ផ្គត់ផ្គង់ធាតុចូលកសិកម្ម
- ទីផ្សារស្រូវ និងកែច្នៃប្រហុក (ត្រីធម្មជាតិ)។

ចំនួនអ្នកចូលទស្សនា
Flag Counter