ថ្ងៃអង្គារ ១០ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោងថ្នាក់ខេត្ដ PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន(CFAVC) រួមដំណើរជាមួយ់លោកទីប្រឹក្សាបច្ចេកទេស CS2 និងក្រុមការងារមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង GDA/PMU បានចុះពិនិត្យស្ថានភាពទីតាំងដីស្រែសម្រាប់គម្រោងកៀរពង្រាបដីឲ្យរាបស្មើដោយប្រព័ន្ធឡាហ៊្សែ ពិនិត្យការរៀបចំទុកដាក់ស្រូវ
-បានផ្តល់ក្បាលដីស្រែបន្ថែមដែលមានសក្តានុពលសម្រាប់គម្រោងកៀរស្រែឲ្យស្មើដោយប្រព័ន្ធឡាហ៊្សែ និងបានពិនិត្យ និងពន្យល់ពីរបៀប ការចុះឈ្មោះកសិករក្នុងតារាងបញ្ជីឈ្មោះក្បាលដីស្រែនិមួយៗ របស់សមាជិកសហគមន៍កសិកម្មស្តុកស្តម ក្នុងឃុំតាំងយាប ស្រុកព្រៃកប្បាស។
- បានចុះពិនិត្យ និងពន្យល់ពីការរៀបចំទុកដាក់ស្រូវក្នុងឃ្លាំងនៅសហគមន៍កសិកម្មបក្សីរីករាយ ឃុំជាងទង ស្រុកត្រាំកក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម