ចុះណែនាំបច្ចេកទេស ចិញ្ចឹមត្វ ការធ្វេីជីវសុវត្ថិភាព និងព្យាបាលគោអន់ចំណី
ចេញ​ផ្សាយ ១១ មីនា ២០២៤
41

ថ្ងៃអង្គារ ១០ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤

លោក  ទោ  ចន្ធី  និងលោក  សែស  សុខន  មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានចុះណែនាំបច្ចេកទេស ចិញ្ចឹមត្វ  ការធ្វេីជីវសុវត្ថិភាព  និងព្យាបាលគោអន់ចំណី  ១ក្បាល នៅភូមិត្រពាំងទន្លប់  ឃុំស្រែរនោង  ស្រុកត្រាំកក់  និងចាក់ថ្នាំជាតិដែកកូនជ្រូកចំនួន  ២៤ក្បាល នៅភូមិពោន  ឃុំ ត្រលាច  ស្រុកទ្រាំង។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី  ៨  ០០០៛/គក្រ
+ជ្រូកកសិករ   ៧  ៥០០៛/គក្រ
+មាន់បីសាសន៍  ១០  ០០០៛/គក្រ
+មាន់សាច់     ៥  ៨០០៛/គក្រ
+មាន់ស្រែ      ១៨  ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ  កន  ភារម្យទិញស៊ុតមាន់   ១  ១០០៛/គ្រាប់
+កូនមាន់  ៣   ២០០៛/ក្បាល
+មាន់  បាត្រៀមពូជ  ៦០  ០០០៛/ក្បាល
+មាន់មេពូជ  ៤ ៨  ០០០៛/ក្បាល
+ស៊ុតទា      ៤០០-៤៥០៛/គ្រាប់ 

ចំនួនអ្នកចូលទស្សនា
Flag Counter