ថ្ងៃចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤
លោកស្រី ជា សនសោភា មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២៣ របស់សហគមន៍កសិកមម្មបក្សីរីករាយ ស្ថិតនៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់។ កម្មវិធីមហាសន្និបាតសហគមន៍កសិកម្មនេះដំណើរក្រោមការដឹកនាំដោយលោក សែម សារុំ ប្រធានសហគមន៍កសិកម្ម និងមានការចូលរួមពី លោក សាក់ វន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្រាំកក់ លោកថ្លាង ភួង ជំទប់ទី២ឃុំ សមាជិកសហគមន៍ និងអ្នកពាក់ពន្ធ័ សរុប ១១៧នាក់ ស្រី ៧១នាក់ ។ ជាលទ្ធផល៖
-សហគមន៍កសិកម្មបក្សីរីករាយ មានសមាជិក សរុប ២១៥នាក់ ស្រី)១៣៥នាក់
-ភាគហ៊ុនសរុប ៥៩,៨០០,០០០៛ និងមុខរបរចំនួន ០៣
-ឥណទានកសិកម្ម ទទួលបាន៛
-ផ្គត់ផ្គង់ធាតុចូលកសិកម្មទទួល
-មុខរបរទីផ្សារទទួលបាន
+ ផែនការបន្តឆ្នាំ២០២៤
- ផលិតស្រូវពូជចំនួន៣០តោន
- ផលិតស្រូវចំណីចំនួន៥០តោន -ជម្រុញអោយសមាជិកចិញ្ចឹមមាន់ និងដាំបន្លែ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម