ថ្ងៃសុក្រ ៦ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤
មន្រ្តីការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត ចំនួន ១៣នាក់រួមនិងមន្រ្តីទទួលបន្ទុកពេទ្យសត្វនៃការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថាន ក្រុងនិងស្រុក សរុប ២៥នាក់ បានចូលរួមប្រជុំជ្សព្វផ្សាយពីក្រុមហ៊ុន SV BANCH និង OMC BANCH ជាក្រុមហ៊ុនផលិត និងចែកចាយស្ពែមគោ នាំចូលពីបរទេស ស្ថិតក្រោម អធិបតីភាព លោក ថៃ លី ប្រធាន ការិយាល័យ និងសម្របសម្រួលដោយលោក នី ផាន់ណេង នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន។ ជាលទ្ធផលបានផ្លាស់ប្ដូរបទពិសោធន៍បច្ចេកទេសបង្កាត់សិប្បនិមិ្មតគោ និងផ្សព្វផ្សាយស្ពែមគោនាំចូលពូជពីបរទេសពិសេសស្ពែមគោពូជប្រាម៉ាន់ និងមានគោលបំណងចងក្រងកសិករចិញ្ចឹមគោពី ៥ក្បាល ទ្បេីង បណ្ដុះបណ្ដាលគ្រូបង្គោល ស្រុក ឃុំ បង្កេីតសហគ្រាសផលិតចំណី ក្នុងស្រុកឆ្នាំ ២០២៤ កែច្នៃសាច់គោស្រស់ និងសាច់បង្កកលក់ និងនាំចេញក្នុង ឆ្នាំ ២០២៥-២០២៦ និងពង្រឹងភាពជាដៃគូរភាគីពាក់ពន្ធ័ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និហអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងការិយាល័យខេត្តគោលដៅ។កិច្ចប្រជុំផ្សព្វផ្សាយនេះធ្វេីនៅការិយាល័ផលិតកម្មនិងបសុព្យាបាលខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម