កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៣ របស់សហគមន៍កសិកម្ម សាមគ្គីអមតៈខ្វាវ នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង
ចេញ​ផ្សាយ ០៤ មីនា ២០២៤
55

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៣ របស់សហគមន៍កសិកម្ម សាមគ្គីអមតៈខ្វាវ នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង ។ កម្មវិធីមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មនេះ ដំណើរការ ក្រោមការដឹកនាំដោយលោក អ៊ូ តោញ ប្រធានសហគមន៍កសិកម្ម និងមានការចូលរួមពីលោក ង៉ែត សូទ្រី អភិបាលរង  ស្រុកសំរោង លោកស្រី ខៀវ ស្រីមុំ មេឃុំខ្វាវ លោកមេភូមិ និងសមាជិក សមាជិកាសហគមន៍កសិកម្មសរុបអ្នកចូលរួមចំនួន ១២០នាក់។ សហគមន៍កសិកម្មមានប្រកបមុខរបរធំៗចំនួន ៣ រួមមាន÷
•  មុខរបរឥណទានកសិកម្ម
•  មុខរបរផ្គត់ផ្គង់ធាតុចូលកសិកម្ម
•  មុខរបរទីផ្សារ (ស្រូវ)
ក្នុងឆ្នាំ ២០២៣ សហគមន៍កសិកម្មទទួលបានប្រាក់ចំណេញមិនទាន់បែងចែកពីមុខរបរ ចំនួន ១៤០ ៣៧៩ ៨០០រៀល ដែល ១ហ៊ុនចំណេញបាន ១៧ ០០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter