ថ្ងៃព្រហស្បតិ៍ ៥ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ទោ ចន្ធី និងលោក សែស សុខន មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានចុះណែនាំបច្ចេកទេសដល់កសិករចិញ្ចឹមសត្វ និងព្យាបាលគោអន់ចំណី ១ក្បាល នៅភូមិត្រពាំងថ្នល់ ឃុំស្រែរនោង ស្រុកត្រាំកក់ និងចាក់ថ្នាំជំនួយទឹកដោះមេជ្រូកកំពុងបំបៅកូន ១ក្បាល នៅភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង។
តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៨ ៣០០៛/គក្រ
+ជ្រូកកសិករ ៧ ៥០០៛/គក្រ
+មាន់បីសាសន៍ ៩ ៨០០៛/គក្រ
+មាន់សាច់ ៦ ៥០០៛/គក្រ
+មាន់ស្រែ ១៨ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៦០ ០០០៛/ក្បាល
+មាន់មេពូជ ៤ ៨ ០០០៛/ក្បាល
+ស៊ុតទា ៤០០-៤៥០៛/គ្រាប់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម