ថ្ងៃពុធ ៤ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ប៉ួយ បូរ៉ាន់ នាយសង្កាត់ជលផលកោះអណ្ដែត និងលោក ហុង ចាន្ថន នាយរងសង្កាត់ជលផលសេកយំ បានចូលរួមជាមួយលោក ថៅ សុធីម មន្តី្រការិយាល័យអភិវឌ្ឍន៍ជីវភាពសហគមន៍នេសាទ រួមជាមួយមន្តី្រ ចំនួន ០៣រូប ដើម្បីប្រជុំពិភាក្សារៀបចំផែនទីកន្លែងនេសាទសហគមន៍ជ័យជោគ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ។ដោយសមាសភាពចូលរួមមានៈ
-លោក នាង សំណាង អភិបាលរងស្រុក
-លោក លេង សៀក ជំទប់ទី០១ ឃុំជ័យជោគ
-អ្នកពាក់ពន្ធ័
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម