ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបើកវគ្គបណ្ដុះបណ្ដាលកសាងសមត្ថភាពផ្នែកហិរញ្ញវត្ថុដល់សហគមន៍កសិកម្ម ស្ដីពីមូលដ្ឋានគ្រឹះនៃការចុះបញ្ជីគណនេយ្យរបស់សហគមន៍កសិកម្ម
ចេញ​ផ្សាយ ០៤ មីនា ២០២៤
42

ថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបើកវគ្គបណ្ដុះបណ្ដាលកសាងសមត្ថភាពផ្នែកហិរញ្ញវត្ថុដល់សហគមន៍កសិកម្ម ស្ដីពីមូលដ្ឋានគ្រឹះនៃការចុះបញ្ជីគណនេយ្យរបស់សហគមន៍កសិកម្ម ( វគ្គ ៣)  ។ ដោយសហការជាមួយលោកស្រី ប្រធានសហភាពសហគមន៍កសិកម្មតាតាកែវមានជ័យ ក្នុងការសម្របសម្រួលធ្វើបទបង្ហាញ ជូនដល់សហគមន៍កសិកម្មចំនួន ០៧ សហគមន៍ អញ្ជើញមកពីស្រុកត្រាំកក់ ស្រុកសំរោង និងស្រុកព្រៃកប្បាស ហើយក៏មានការចូលរួមពីមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មចំនួន ០៦នាក់ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១៨នាក់ ស្រី ០៦នាក់។ វគ្គបំណ្តុះបណ្តាលនេះ ធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

 

ចំនួនអ្នកចូលទស្សនា
Flag Counter