ថ្ងៃសុក្រ ១៤ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤
លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងលោក ទូង សុខុម អនុប្រធានការិយាល័យ បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២៣ របស់សហគមន៍កសិកម្ម ពន្លឺសរីរាង្គ ស្ថិតក្នុងឃុំពេជសារ ស្រុកកោះអណ្តែត ដឹកនាំដោយលោកស្រី សេម សុវណ្ណនី ប្រធានក្រុមប្រឹក្សាភិបាល ជាប្រធានអង្គមហាសន្និបាត ព្រមទាំងមានការចួលរួមពីលោក ប៉ាវ ឆ ជំទប់ទី២ ឃុំពេជសារ ស្រុកកោះអណ្តែត លោក អិន ផេង ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រុកនិងមានសមាជិកសហគមន៍ សរុប ៥៤នាក់ ស្រី ២៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម