បន្តបេីកវេទិកា ផ្សព្វផ្សាយជំងឺផ្ដាសាយក្សី និងជំងឺឆ្កែឆ្កួត នៅសហគម ន៍ កសិកម្មសំបួរចំរេីនផល នៅភូមិព្រៃភ្លង ឃុំបួរ និងសហគមន៍កសិកម្មត្រពាំងស្លា នៅភូមិត្រពាំងស្លា ឃុំធ្លក ស្រុកទ្រាំង
ចេញ​ផ្សាយ ០៤ មីនា ២០២៤
40

ថ្ងៃសុក្រ ១៤ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤

លោក  ថៃ  លី  ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត រួមនិងលោក  អុីង  សុភិន  អនុប្រធានការិយាល័យនិងមន្រ្តី  ៥នាក់ បានសហការណ៍ជាមួយក្រុមការងារវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងមន្រ្តីនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង(CDC)នៃក្រសួងសុខា ភិបាល  បានបន្តបេីកវេទិកា ផ្សព្វផ្សាយជំងឺផ្ដាសាយក្សី  និងជំងឺឆ្កែឆ្កួត  នៅសហគម ន៍ កសិកម្មសំបួរចំរេីនផល  នៅភូមិព្រៃភ្លង  ឃុំបួរ  និងសហគមន៍កសិកម្មត្រពាំងស្លា  នៅភូមិត្រពាំងស្លា  ឃុំធ្លក  ស្រុកទ្រាំង  ដោយមានការចូលរួមពីលោក  ជួន  វាសនា  នាយករងរដ្ឋបាលសាលាស្រុកទ្រាំង  លោក  ទេព  សុីនឿន  ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកទ្រាំង  និងកសិករចិញ្ចឹមសត្វសរុបចំនួន  ៧៨នាក់  ស្រី  ៤៥  ព្រមទាំងបានចែកខិតបណ្ណបានចំនួន  ៧៨ សន្លឹក។ វេទិកានេះរៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការណ៍ជាមួយអង្គការស្បៀង  និងកសិកម្មនៃសហប្រជាជាជាតិ(FAO) ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter