ថ្ងៃសុក្រ ១៤ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្ត្រីជំនាញ បានចុះពិនិត្យស្ថានភាពការដាំដុះ និងប្រមូលផលដំណាំបន្លែ (នៅក្នុងផ្ទះសំណាញ់ ) របស់សហគមន៍កសិកម្មសាមគ្គីត្រពាំងចក ស្ថិតនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានផ្ទះសំណាញ់សរុបចំនួន ៧០០ផ្ទះសំណាញ់។ តាមការសួរព័ត៌មានពីលោកប្រធានសហគមន៍ និងកសិករដាំផ្ទាល់ ព្រមទាំងវិភាគសេដ្ឋកិច្ច បានបង្ហាញឱ្យឃើញថា ការចំណាយថ្លៃដើម លើការផលិតមានតម្លៃ ៣៥០រៀល/គីឡូក្រាម។ បច្ចុប្បន្នតម្លៃស្ពៃក្រញ៉ាញ់ មានតម្លៃថយចុះបើធៀបនឹងឆ្នាំមុន ក្នុងទីផ្សារបោះដុំនៅផ្សារដើមគរថ្មី (ទំនប់កប់ស្រូវ) មានតម្លៃត្រឹមតែ ១០០០រៀល/គីឡូក្រាម ដូចនេះកសិករអាចចំណេញបាន ៦៥០រៀល/គីឡូក្រាម។ ចំណែកទីផ្សារដែលឈ្មួញចុះមកប្រមូលទិញ តម្លៃ ៥០០-៦០០រៀល/គីឡូក្រាម ដូចនេះ គាត់ចំណេញបាន ២៥០រៀល/គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម