វេទិកា ផ្សព្វផ្សាយជំងឺផ្ដាសាយក្សី និងជំងឺឆ្កែឆ្កួត នៅតាមសាលារៀន និងសហគមន៍
ចេញ​ផ្សាយ ០៤ មីនា ២០២៤
43

ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤

លោក  ថៃ  លី  ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត រួមនិងលោក  អុីង  សុភិន  អនុប្រធានការិយាល័យនិងមន្រ្តី  ៥នាក់ បានសហការណ៍ជាមួយក្រុមការងារវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានបន្តបេីកវេទិកា ផ្សព្វផ្សាយជំងឺផ្ដាសាយក្សី  និងជំងឺឆ្កែឆ្កួត  នៅតាមសាលារៀន  និងសហគម ន៍  ដោយមានការចូលរួមពីលោក  ជួន  វាសនា  នាយករងរដ្ឋបាលសាលាស្រុកទ្រាំង  លោក  ទេព  សុីនឿន  ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកទ្រាំងនិងមន្រ្តីពាក់ពន្ធ័។ វេទិកានេះរៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការណ៍ជាមួយអង្គការស្បៀង  និងកសិកម្មនៃសហប្រជាជាតិ(FAO) ចំនួន  ៣កន្លែង  នៅសាលាបឋមសិក្សាព្រៃមាន  សាលាបឋមសិក្សាបារាយណ៍  ឃុំព្រៃស្លឹក  និងសហគមន៍ កសិកម្មមរតរុងរឿង  ភូមិរល្វេ  ឃុំប្រាំបីមុំ  ស្រុកទ្រាំង  ដោយមានលោកគ្រូ  អ្នកគ្រូ  សិស្សានុសិស្ស  និងកសិករចិញ្ចឹមសត្វចូលរួមសរុបចំនួន  ៤៥០នាក់  ស្រី  ២៤២ នាក់ និងចែកខិតបណ្ណបានចំនួន  ៤៥០សន្លឹក ផងដែរ។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី  ៨  ៣០០៛/គក្រ
+ជ្រូកកសិករ   ៧  ៥០០៛/គក្រ
+មាន់បីសាសន៍  ៩  ៨០០៛/គក្រ
+មាន់សាច់     ៦  ៥០០៛/គក្រ
+មាន់ស្រែ      ១៨  ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ  កន  ភារម្យទិញស៊ុតមាន់   ១  ១០០៛/គ្រាប់
+កូនមាន់  ៣  ២០០៛/ក្បាល
+មាន់  បាត្រៀមពូជ  ៦០  ០០០៛/ក្បាល
+មាន់មេពូជ  ៤ ៨  ០០០៛/ក្បាល
+ស៊ុតទា      ៤ ៥០-៤៨០៛//គ្រាប់  ។

ចំនួនអ្នកចូលទស្សនា
Flag Counter