ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និង លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន(CFAVC) និងតំណាងសហគមន៏ឧត្តមសុរិយា ចំនួន ០១នាក់ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណ៏ណែនាំវិធីសាស្តវិភាគគុណភាពជីកសិកម្មសរីរាង្គ ក្រោមអធិបតិយភាពលោក យ៉ាន សុខហេង អនុប្រធានមន្ទីរពិសោធន៏ជាតិកសិកម្មនិងលោក បណ្ឌិត ម៉ាក់ ចន្ទ័រតនា ទីប្រឹក្សាផ្នែកវិភាគជីកសិកម្មជីវសាស្ត្រនិងជីកសិកម្មសរីរាង្គ ។ សិក្ខាសាលា នេះធ្វើ នៅសណ្ឋាគារ សង្គហមិត្ដ ខេត្តកែប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម