ចុះជួបលោកមេឃុំដូង នឹងប្រជាកសិករក្នុងភូមិដែលរងការបំផ្លាញពីដង្កូវមូរស្លឹកលើដំណាំស្រូវ
ចេញ​ផ្សាយ ០៤ មីនា ២០២៤
44

ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤

លោក សុខ ចាន់សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត               និងលោក សួស ដារ៉ា មន្រ្តីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម បានសហការជាមួយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាទី ចុះជួបលោកមេឃុំដូង នឹងប្រជាកសិករក្នុងភូមិដែលរងការបំផ្លាញពីដង្កូវមូរស្លឹកលើដំណាំស្រូវដែលមានផ្ទៃដីកើតក្នុងឃុំសរុបប្រមាណប្រហែល ៨៥ ហិកតា។ ក្រោយជំនួបជាមួយកសិកររួចថ្នាក់ដឹកនាំមន្ទីរបានធ្វើការណែនាំអោយប្រជាកសិករប្រើប្រាស់ថ្នាំកសិកម្មអោយត្រូវចំរោគសញ្ញា និងរបៀបបាញ់។ ក្រុមការងារបានជួបពិភាក្សាជាមួយ ទុយ សុភ័ក្ត អភិបាលរងខេត្ត ក្នុងគោលបំណងដើម្បីអោយកសិករប្រើប្រាស់ថ្មាំកសិកម្មអោយបានត្រឹមត្រូវតាមបច្ចេកទេស និងទាន់ពេលវេលា ក្នុងការកំចាត់សមាសភាពចង្រៃកើតមានលេីដំណាំស្រូវមានដូចជា:
   - រុយស
   - មមាចត្នោត
  - ដង្កូវមួលស្លឹក
ចំនួនផ្ទៃដីដែលរងផលប៉ះពាល់មានចំនួនប្រហែល ៤៥ ហិកតា ក្នុងឃុំចា ស្រុកព្រៃកប្បាស

ចំនួនអ្នកចូលទស្សនា
Flag Counter