ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំកិច្ចប្រជុំមួយជាមួយមន្រ្តីកសិកម្មឃុំដែលបានប្រលងជាប់ក្នុងឆ្នាំ២០២៣ ចំនួន ២០នាក់។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបង្ហាញខ្លួនមន្រ្តីកសិកម្មឃុំថ្មី និងស្នើសុំអនុសាសន៍នានាពីថ្នាក់ដឹកនាំមន្ទីរ មុនចុះទៅអនុវត្តការងារនៅតាមរដ្ឋបាលឃុំ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម