ថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មជា មន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថានរួមដំណើរជាមួយក្រុមការងារមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង GDA/PMU និង ទីប្រឹក្សាបច្ចេកទេស CS2 បានចុះពិនិត្យស្ថានភាពទីតាំងដីស្រែសម្រាប់គម្រោងកៀរពង្រាបដីឲ្យរាបស្មើដោយប្រពន្ធ័ឡាហ្ស៊ែក្រោមអនុគម្រោងនៃគម្រោង CFAVC ចំនួន២សហគមន៍កសិកម្ម និង បានផ្តល់តារាងបញ្ជីឈ្មោះក្បាលដីស្រែនិមួយៗ ចំនួន១សហគមន៍កសិកម្មដែលមានទីតាំងដូចខាងក្រោម :
-សហគមន៍កសិកម្ម សំភ្លីអង្គររង្សី ក្នុងឃុំ ព្រៃខ្លា ស្រុកកោះអណ្ដែតខេត្តតាកែវ ។
-សហគមន៍កសិកម្មសុខភាពយើង ឃុំតាភេម ស្រុកត្រាំកក់
-សហគមន៍កសិកម្មដំរីរមៀល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម