ថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តរួមនិងលោក អុីង សុភិន អនុប្រធានការិយាល័យ និងមន្រ្តី ៩នាក់ បានសហការណ៍ជាមួយក្រុមការងារវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងមន្រ្តីនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោក ជូន វាសនានាយករងសាលាស្រុកទ្រាំង លោក ទេព សុីនឿន ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកទ្រាំង និងមន្រ្តីពាក់ពន្ធ័ បានបេីកវេទិកាផ្សព្វផ្សាយជំងឺផ្ដាសាយបក្សី និងជំងឺឆ្កែឆ្កួតនៅតាមសាលារៀន និងប្រជាពលរដ្ឋតាមសហគមន៍ ដែលកម្មវិធីនេះរៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការណ៍ជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។ វេទិការនេះធ្វើឡើង ចំនួន ៣កន្លែង នៅសាលាបឋមសិក្សាសុភី សាលាបឋមសិក្សាត្រពាំងធំ និង សហគមន៍ កសិកម្មរនាមសាមគ្គី ឃុំ សរុបអ្នកចូលរួមចំនួន ៤៤២នាក់ ស្រី ១៩១ នាក់។ ក្នុងឱកាសនោះ បានចែក និងបិទខិតបណ្ណ បានចំនួន ៥១៧សន្លឹក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម