ថ្ងៃចន្ទ ១០ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤
លោក កង អេត មន្រ្តីទទួលបន្ទុកពេទ្យសត្វនៃការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកត្រាំកក់និងក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានអមដំណេីរម្ចាស់ គម្រោងអង្គការអភិឌ្ឍន៍ការចិញ្ចឹមសត្វដេីម្បីជីវភាពសហគមន៍ ចុះពិនិត្យតាមដានការលូតលាស់ការចិញ្ចឹមមាន់ស្គួយនិងការបង្កាត់ពូជសិប្បនិមិ្មតដេីម្បីបំពេញបន្ថែមនៅចំនុចខ្វះខាតបច្ចេកទេសមួយចំនួនក្នុងការអភិវឌ្ឍន៍ពូជមាន់ស្គួយកម្ពុជា នៅសហគមន៍កសិកម្មមាន់ស្រែអូរផុត ភូមិអូរផុត ឃុំ អង្គតាសោម ស្រុកត្រាំកក់។
តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៨ ៥០០៛/គក្រ
+ជ្រូកកសិករ ៧ ៥០០៛/គក្រ
+មាន់បីសាសន៍ ១០ ២០០៛/គក្រ
+មាន់សាច់ ៦ ៥០០៛/គក្រ
+មាន់ស្រែ ១៨ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៦០ ០០០៛/ក្បាល
+មាន់មេពូជ ៤ ៨ ០០០៛/ក្បាល
+ស៊ុតទា ៤ ៥០-៤៨០៛//គ្រាប់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម