មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានប្រជុំពិភាក្សា និងសាកសួរព័ត៌មានស្តីពីប្រភេទពូជក្នុងគ្រួសារដំណាំសាកវប្បកម្ម(បន្លែ ឈើហូបផ្លែ រុក្ខជាតិលម្អ..) ដំណាំកសិឧស្សាហកម្ម(ចន្ទី ម្រេច ស្វាយ ពោត ដំឡូង..) និងដំណាំស្រូវ
ចេញ​ផ្សាយ ២៩ កុម្ភៈ ២០២៤
44

ថ្ងៃចន្ទ ១០ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានប្រជុំពិភាក្សា និងសាកសួរព័ត៌មានស្តីពីប្រភេទពូជក្នុងគ្រួសារដំណាំសាកវប្បកម្ម(បន្លែ ឈើហូបផ្លែ រុក្ខជាតិលម្អ..) ដំណាំកសិឧស្សាហកម្ម(ចន្ទី ម្រេច ស្វាយ ពោត ដំឡូង..) និងដំណាំស្រូវ ដែលជាប្រភេទពូជសេដ្ឋកិច្ច ពូជដូនតា ពូជមិនបង្កាត់ ដើម្បីពិនិត្យនិងសិក្សា រៀបចំចុះបញ្ជី ដោយមានការចូលរួមពីលោកស្រី ស្រ៊ុន ខេម៉ា អនុប្រធាននាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្មនិងសហការី លោក  ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីការិយាល័យពាក់ពន្ធ័ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter