ថ្ងៃសុក្រ ៧ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បានអមដំណេីរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងទ្វារទឹកទំនប់បត់រកា ស្រុកសំរោង និងបន្តចុះទៅពិនិត្យមើលការស្ដារប្រឡាយអូរសារ៉ាយ នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ដែលក្រសួងធនធានទឹក កំពុងចុះជួយស្ដារប្រឡាយទឹកនេះមានប្រវែង ២ ៨០០ម៉ែត្រ ដើម្បីនាំយកទឹកមកជួយសង្រ្គោះដំណាំស្រូវប្រាំងកសិករ សរុបចំនួន ៨៥០ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម