ថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤
លោកទីប្រឹក្សាសម្របសម្រួលកម្មវិធី SPIRE-AT ខេត្តតាកែវ បានចុះជួបពិភាក្សា និងបង្ហាញពីកម្មវិធីASPIRE-AT ជាមួយក្រុមកសិករដែលបានបណ្តុះបណ្តាលដោយអង្គការអ្នកជិតខាងកម្ពុជា ក្រោមជំនួយពីប្រទេសកូរ៉េ តែគម្រោងត្រូវបានបញ្ចប់ ដែលកំពុងប្រកបរបរកសិកម្មលើផ្ទៃដីប្រមាណ៣ហិកតា លើកាងារដាំបន្លែក្នុងផ្ទះសំណាញ់ ចិញ្ចឹមមាន់ និងកែច្នៃម្ហូបអាហារ(ស្លាកសញ្ញា ISAC MEAT) ដែលមានកសិករគោលដៅ១០ភូមិ ក្នុងឃុំលំចង់ ស្រុកសំរោង ដែលបានដាក់ពាក្សស្នើសុំបង្កើតសហគមន៍កសិកម្ម និងពិនិត្យការងារដាំដុះបន្លែ ការសាងសង់ផ្ទះសំណាញ់ ការភ្ញាស់ពងមាន់ និងការកែច្នៃម្ហូបអាហារផងដែរ ដែលទីតាំងនេះស្ថិតនៅភូមិតាមូង ឃុំលំចង់ ស្រុកសំរោង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម