ថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤
មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានចុះពិនិត្យនិងព្យាបាលកូនគោរាគ ១ក្បាលនៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ និងព្យាបាលគោរលាកសន្លាក់ជេីង ១ក្បាល និងចាក់ថ្នាំទំលាក់សត្វល្អិតគោបា ១ក្បាលនៅភូមិកន្ទួតធំ ឃុំត្រលាច ស្រុកទ្រាំង និងបានធ្វេីការបង្កាត់សិប្បនិម្មិតគោ ១ក្បាល នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។
តម្លៃសត្វរស់ និងស៊ុតបក្សីៈ
+ជ្រូកកសិដ្ឋានសុីភី ៨ ៥០០៛/គក្រ
+ជ្រូកកសិករ ៧ ៥០០៛/គក្រ
+មាន់បីសាសន៍ ១០ ៥០០៛/គក្រ
+មាន់សាច់ ៦ ៥០០៛/គក្រ
+មាន់ស្រែ ២២ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៦០ ០០០៛/ក្បាល
+មាន់មេពូជ ៤ ៨ ០០០៛/ក្បាល
+ស៊ុតទា ៤ ៥០-៤៨០៛//គ្រាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម