ថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤
មន្រ្ទីអង្គភាពអនុវត្តគម្រោងខេត្ត និងអ្នកផ្សព្វផ្សាយឡជីឧស្ម័ន និងរោងជីកំប៉ុស្តិ៍ នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC ចំនួន ០៣នាក់ ស្រី ០២នាក់ បានធ្វើការប្រជុំក្រុមតូចដើម្បីរកអតិថិជនជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ ចំនួន ៦ប្រជុំ នៅក្នុងស្រុកត្រាំកក់ ចំនួន ០៤ ប្រជុំ ស្រុក គិរីវង់ ០១ ប្រជុំ និង ស្រុក ព្រៃ កប្បាស ០១ប្រជុំ ដោយទទួលបាន បានលទ្ធផល៖
-អ្នកចូលរួមសរុប ១៤៥នាក់ ស្រី ៨៦នាក់
-អ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ សរុប ២២នាក់ ស្រី ១០នាក់
-អ្នកចាប់អារម្មណ៍ ៣៣នាក់ ស្រី ២១នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម