ថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បានចូលរួមជាគណៈអធិបតី មហាសន្និបាតប្រចាំឆ្នាំ២០២៣ និងពិធីសម្ពោធផ្សារសហគមនាគមន៍កសិកម្មរនាមសាមគ្គី ក្រោមអធិបតីភាព លោក ទុយ សុភ័ក្រ អភិបាលរង នៃគណអភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីលោកអភិបាលស្រុកទ្រាំង លោកអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរឃុំ និងអ្នកពាក់ពន្ធ័ សរុបប្រមាណ ៣០០ នាក់។ មហាសន្និបាតនេះស្ថិតនៅភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម