ថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤
លោក សោ សាំ មន្រ្តី M&E និង ទីប្រឹក្សា សម្របសម្រួលកម្មវិធី SPIRE-AT ខេត្តតាកែវ បានចុះជួបប្រជុំពិភាក្សាដើម្បីបង្ហាញពីកម្មវិធីASPIRE-AT និងស្នើសុំការសហការជំរុញការងារបង្កើតសហគមន៍កសិកម្ម នៅរដ្ឋបាលឃុំសំរោង និងបានចុះជួបពិភាក្សាជាមួយបណ្តុំអាជីវកម្មបន្លែដែលបានដាក់ពាក្សស្នើសុំបង្កើតសហគមន៍កសិកម្ម និងពិនិត្យការងារដាំដុះបន្លែរបស់សមាជិកបណ្តុំ នៅភូមិគល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់ផងដែរ។ សូមបញ្ជាក់ថានៅក្នុងភូមិគល់គមសមាជិកទាំងអស់មានផ្ទះជាង៣០ខ្នងកំពុងធ្វើការដាំដុះបន្លែ និងសមាជិកផ្សេងៗទៀតកំពុងរៀបចំដីដើម្បីសាងសង់ផ្ទះសំណាញ់បន្ថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម