ថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បានអមដំណើរ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអជ្ញារធរក្រុង ស្រុក ចុះពិនិត្យមើលស្ថានជាក់ស្ដែង ដំណាំស្រូវប្រាំង កំពុងជួបប្រទះខ្វះខាតទឹក របស់កសិករ ចំនួន ៤០០ហិកតា ក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ។ បន្ទាប់មកឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបានបន្តដឹកនាំចុះពិនិត្យមើលសកម្មភាពគ្រឿងចក្រ របស់ ក្រសួងធនធានទឹក និងឧតុនិយម កំពុងចុះជួយស្ដារប្រឡាយទឹកមេសំខាន់ៗ មានប្រវែង ៤០០០ម៉ត្រែ ដើម្បីនាំយកទឹកមកជួយសង្រ្គោះដំណាំស្រូវប្រាំងកសិករ ចំនួន ៦២០ហិកតា ស្ថិតនៅភូមិសាស្រ្ត ឃុំទ្រា និងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម