ថ្ងៃចន្ទ ៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤
មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិត កម្ម ដោយ ភាតរ បរិស្ថាន (CFAVC) ចំនួន ០៤នាក់ ស្រី ០២នាក់ បាន ចូលរួម សម្របសម្រួល ជា អ្នក ផ្សព្វផ្សាយ ឡជីវឧស្ម័ន និង រោង ជីកំប៉ុស្ដិ៍ នៃ គម្រោង ខ្សែ ច្រវាក់ ផលិត កម្ម ដោយ ភាតរ បរិស្ថាន (CFAVC) បាន ធ្វើ ការ ប្រជុំ ក្រុម តូច ដេីម្បី រក អតិថិជន ជាវ ឡជីវឧស្ម័ន និង រោង ជីកំប៉ុស្ដិ៍សរុបចំនួន ០៤ប្រជុំ នៅ ក្នុង ស្រុក គិរីវង់ ចំនួន ០១ប្រជុំ និង ស្រុក ត្រាំកក់ ចំនួន ០៣ប្រជុំ ដោយ ទទួល បាន លទ្ធផល ដូច ខាងក្រោម ៖
- អ្នក ចូលរួម សរុបចំនួន ៨៦ នាក់ ស្រី ៦៤នាក់
- អ្នក ជាវ ឡជីវឧស្ម័ន និង រោង ជីកំប៉ុស្ដិ៍ ចំនួន ១០នាក់ ស្រី ០៦នាក់
- អ្នក ចាប់អារម្មណ៍ សរុប ចំនួន ១៨នាក់ ស្រី ១២នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម