ថ្ងៃចន្ទ ៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តរួមនិងមន្រ្តី ១នាក់បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វស្ដីពី"កម្មវិធីផ្ដល់វ៉ាក់សាំងតាមមាត់លេីសត្វឆ្កែដោយឥតគិតថ្លៃដេីម្បីការពារជម្ងឺឆ្កែឆ្កួតនៅឃុំក្រាំងធ្នង់ ស្រុកបាទី"ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន។កម្មវិធីនេះរៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការណ៍ជាមួយអង្គការ សុខភាពសត្វពិភពលោក បន្ទាប់មកក្រុមការងារបានចុះផ្ដល់វ៉ាក់សាំងឆ្កែឆ្កួតដល់សត្វឆ្កែរបស់ប្រជាពលរដ្ឋតាមផ្ទះ នៅភូមិត្បែង ឃុំក្រាំងធ្នង់ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំនៅព្រឹកនេះផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម