ថ្ងៃសៅរ៍ ១ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បានអមដំណើរ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការចូលួមពីលោក ញ៉ែម ស្រស់ និងលោក ទុយ សុភ័ក្រ អភិបាលរងខេត្ត រួមនិងលោកប្រធានមន្ទីរធនទឹក និងឧតុនិយមខេត្ត លោកអភិបាលស្រុកសំរោង លោកអភិបាលស្រុកអង្គរបូរី និងលោកស្រីអភិបាលរងស្រុកព្រៃកប្បាស និងមន្រ្តីពាក់ព័ន្ធបានចុះពិនិត្យការកាយយកមុខទឹកពីទំនប់ដាច់ ស្ថិតនៅភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី ដើម្បីជួយបង្ហូរទឹកមកជួយស្រោចស្រពដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ដែលកំពុងជួបប្រទះការខ្វះខាតទឹក នៅឃុំទ្រា ឃុំជើងគួន ស្រុកសំរោង ចំនួន ៦២០ហិកតា និងនៅឃុំកំពែង ស្រុកព្រៃកប្បាស ចំនួន ៧៥០ហិកតា សរុប ១ ៣៧០ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម