ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថានរួមដំណើរជាមួយក្រុមការងារមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង GDA/PMU និង ទីប្រឹក្សាបច្ចេកទេស CS1 បានចុះពិនិត្យស្ថានភាពទីតាំងដីស្រែសម្រាប់គម្រោងកៀរពង្រាបដីឲ្យរាបស្មើដោយប្រពន្ធ័ឡាហ្ស៊ែ ដែលមានទីតាំងដូចខាងក្រោម៖
-ទំនប់អាងទឹកស្ទឹងស្លាគូ ដែលស្រោចស្រពតាមប្រពន្ធ័ប្រឡាយនៅសហគមន៍កសិកម្ម ឧត្តមសុរិយា ឃុំឧត្តមសុរិយាស្រុក ត្រាំកក់ ខេត្តតាកែវ។
-ទំនប់អាងទឹកខ្ពកត្របែក តាមប្រព័ន្ធប្រឡាយមេ នៅសហគមន៍កសិកម្ម សាមគ្គីត្រពាំងក្ឡាញ់ ក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម