ថ្ងៃពុធ ១៣ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បានចូលរួមប្រជុំប្រឹក្សាយេាបល់រកដំណេាះស្រាយបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវប្រាំងនៅឃុំស្លា ស្រុកសំរោង ក្រាមអធិបតី ឯកឧត្តមបណ្ឌិត ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ និងជាទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់មកបានចុះពិនិត្យសា្ថនភាពជាក់ស្តែងពីបញ្ហាប្រឈមខ្វះខាតទឹកសំរាប់ស្រេាចស្រពបន្ថែម នៅទំនប់សែនពារាម ព្រមទាំងបានទៅពិនិត្យប្រព័ន្ធធារាសាស្ត្រ នៅភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស ដែលសាងសង់ដោយគម្រោងរបស់អង្គការ CAVAC ដែលអាចស្រោចស្រពបាន ប្រមាណ ១ ០០០ ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម