ថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤
អ្នកសម្របសម្រួលកម្មវិធី SPIRE-AT និងមន្រ្តីការិយាល័យនីតិកម្មកសិកម្ម មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានជួបប្រជុំជាមួយក្រុមការងារស្រាវជ្រាវរបស់ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន (JICA) ដើម្បីបង្ហាញពីការងារគាំទ្រកសិករនិងសហគមន៍កសិកម្ម នៅតំបន់ដែល JICA ផ្តល់ជំនួយថវិកាសាងសង់ទំនប់ខ្ពបត្របែក និងផ្លូវលោក ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ បន្ទាប់ពីបានពិភាក្សារួចក៏បានបន្តជូនក្រុមការងារចុះជួបពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មអូរសារាយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម