ថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤
អង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC សហការជាមួយការិយាល័យកសិឧ្សាហកម្មខេត្ត ធ្វើការប្រជុំផ្សព្វផ្សាយពីផលិតកម្មកសិកម្មតាមកិច្ចសន្យា និងបង្ហាញពីជំហ៊ាននៃការឆ្ពោះទៅរៀបចំកិច្ចសន្យារវាងសមាជិកសហគមន៍កសិកម្មនិងសហគមន៍កសិកម្ម សហគមន៍កសិកម្មនិងវិស័យឯកជន ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត ព្រមទាំងមានការចូលរួមពីលោកទីប្រឹក្សា CS2 លោកស្រីប្រធានការិយាល័យកសិឧស្សាហកម្មនិងសហការី និងសហគមន៍រគោលដៅគម្រោងទាំង ៣០។ កិច្ចប្រជុំនេះធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម